តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Remi Oyedele

ការប្រកាន់ខ្ជាប់នូវជំនឿ

លោក​ដេសមុន ដស(Desmond Doss) ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទាហាន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ក្នុង​ផ្នែក​ដែល​មិន​តម្រូវ​ឲ្យ​ប្រយុទ្ធ។ ទោះ​ជំនឿ​របស់​គាត់​បាន​រារាំង​គាត់​មិន​ឲ្យ​កាន់​កំា​ភ្លើង​ក្តី គាត់​នៅ​តែ​អាច​បម្រើ​ការ​ជា​ពេទ្យ​ទាហាន។ នៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុកមួយ​នោះ គាត់​បាន​ប្រថុយ​ជីវិត​ចូល​ទៅ​អូស​និង​សែង​ទាហាន​របួស​៧៥​នាក់​ក្នុង​កង​ពល​របស់​គាត់ ចេញ​ពី​កន្លែង​ប្រយុទ្ធ ទៅ​រក​កន្លែង​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​សត្រូវ​កំពុង​តែ​បាញ់​សន្ធាប់​មក​លើ​គាត់​ជា​ច្រើន​ដង។ រឿង​របស់​គាត់ ត្រូវ​បាន​គេ​លើក​មក​និយាយ នៅ​ក្នុង​ខ្សែ​វីដេអូ​ឯកសារ ដែល​មាន​ចំណង​ជើង​ថា អ្នក​ប្រឆាំង​ដ៏​មុះ​មុត ហើយ​គេ​ក៏បាន​យក​រឿង​គាត់​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ មាន​ចំណង​ជើង​ថា ជ្រលង Hacksaw ។​

ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ​មាន​វីវបុរស​ជា​ច្រើន ដែល​ព្រះ​ទ្រង់​បាន​ត្រាស​ហៅ ដែល​មាន​ដូច​ជា លោក​អ័ប្រាហាំ លោក​ម៉ូសេ ស្តេច​ដាវីឌ ហោរា​អេលីយ៉ា សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​ជា​ដើម។ តែ​មាន​វីរបុរស​មួយ​ចំនួន​ដែល​មិន​សូវ​ល្បី​ឈ្មោះ ដូច​ជា លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ និង​លោក​នីកូដេម ដែល​ហ៊ាន​ប្រថុយ​យក​សព​ព្រះយេស៊ូវ​ដែល​ជាប់​ឆ្កាង ទៅ​បញ្ចុះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មិន​ខ្លាច​បាត់​បង់​ឋានៈ​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​សាសន៍​យូដា​(យ៉ូហាន ១៩:៤០-៤២)។ នេះ​ជា​ទង្វើ​ដ៏​ក្លាហាន ដែល​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​មិន​ធ្លាប់​ចេញ​មុខ និង​លោក​នីកូដេម ដែល​ពី​មុន​ហ៊ាន​ទៅ​ជួប​ព្រះយេស៊ូវ តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ ដោយ​សារ​ការ​ភ័យ​ខ្លាច​(ខ.៣៨-៣៩)។  អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ស្ងើច​សរសើរ​ទៀត​នោះ គឺ​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​របស់​ខ្លួន មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ តើ​ហេតុ​អ្វី?

របៀប​ដែល​ព្រះ​យេស៊ូវ​សុគត និង​ហេតុ​ការណ៍​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​(ម៉ាថាយ ២៧:៥០-៥៤) ប្រហែល​ជា​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច។ ពួក​គេ​ប្រហែល​ជា​បាន​រៀន​ផ្តោត​ទៅ​លើ​ព្រះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​មក​លើ​ពួក​គេ។ ទោះ​ពួកគេ​បាន​ទទួល​ការ​បណ្តាល​ចិត្ត​យ៉ាង​ណា​ក៏ដោយ ចូរ​យើង​យក​គំរូ​តាម​ពួក​គេ ហើយ​បង្ហាញ​ចេញ​នូវ​សេចក្តី​ក្លាហាន…

តើអ្នកមានសមត្ថភាពគ្រប់គ្រងកំរិតណា?

ការ​ស្រាវជ្រាវ​របស់​អ្នក​ស្រី​អេឡិន លេនជ័រ(Ellen Langer) នៅ​ឆ្នាំ ១៩៧៥ ក្រោម​ប្រធាន​បទ ការ​ស្រមើស្រមៃ​អំពី ការ​គ្រប់​គ្រង បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​កំរិត​នៃ​ឥទ្ធិ​ពល ដែល​យើង​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ទាំង​ឡាយ​ក្នុង​ជីវិត​យើង។ គាត់​បាន​រក​ឃើញ​ថា យើង​ច្រើន​តែ​គិត​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ប៉ុន្តែ តាម​ពិត យើង​មិន​មាន​សមត្ថភាព​ច្រើន​យ៉ាង​នោះ​ទេ។ ការ​សិក្សានេះ​ក៏​បាន​បង្ហាញ​ថា ការ​គិត​របស់​យើង អំពី​សមត្ថភាព​របស់​ខ្លួន​ឯង ច្រើន​តែ​ជា​ការ​ស្រមើរ​ស្រមៃ ខុស​ពី​ការ​ពិត ស្ទើរ​តែ​គ្រប់​ពេល។

ការ​សន្និដ្ឋាន​របស់​អ្នក​ស្រី​លេនជ័រ បាន​ធ្វើ​ឡើង ដោយ​មាន​ការ​ពិសោធន៍​ត្រឹម​ត្រូវ ដែល​អ្នក​ដទៃ​បាន​ធ្វើ ចាប់​តាំង​ពីពេល​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សាវ័ក​យ៉ាកុប​បាន​យល់​អំពី​បញ្ហានេះ មុន​អ្នក​ស្រី​លេនជ័រ តាំង​ពី​យូរ​មក​ហើយ។ ក្នុង​បទ​គម្ពីរ​យ៉ាកុប ជំពូក​៤ គាត់​បាន​សរសេរ​ថា “ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ”(ខ.១៣-១៤)។

បន្ទាប់មក ព្រះគម្ពីរ​យ៉ាកុប​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាល​សម្រាប់​ការ​ស្រមើរ​ស្រមៃ​នេះ ដោយ​ចង្អុល​បង្ហាញ​ថា ព្រះជាម្ចាស់ តែង​តែ​គ្រប់​គ្រង​ស្ថាន​ភាព​ទាំង​អស់ ​“គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(ខ.១៥)។ សរុប​មក ក្នុង​ខ​គម្ពីរ​ទាំង​ប៉ុន្មាន​នេះ ព្រះ​គម្ពីរ​យ៉ាកុប​បាន​និយាយ​សង្ខេប អំពី​បញ្ហា​ដែល​មនុស្ស​មិន​អាច​គ្រប់​គ្រង​បាន និង​អំពី​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​ទាំង​នោះ។…

សម្រស់ដែលនឹងបើកសម្តែងឲ្យឃើញ

មានពេលមួយហ្សាវីយើរ មែកខូរី(Xavier McCoury) បានពាក់វែនតា ដែលអ៊ំស្រីសេលីណា(Celena)បានផ្ញើឲ្យគាត់ សម្រាប់ថ្ងៃខួបកំណើតគំរប់ដប់ឆ្នាំរបស់គាត់។ ពេលនោះ គាត់ក៏បានស្រក់ទឹកភ្នែក។ ហ្សាវីយើរបានមានជម្ងឺខ្វាក់ពណ៌ពីកំណើត បានជាគាត់អាចមើលឃើញតែពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វែនតាអ៊ែនក្រូម៉ាថ្មីមួយនោះក៏បានជួយឲ្យគាត់អាចមើលឃើញពណ៌ក្នុងធម្មជាតិ ដែលនៅជុំវិញខ្លួនគាត់ ជាលើកដំបូង។ គាត់ក៏បានបង្ហាញចេញនូវភាពរំភើបរីករាយជាពន់ពេក ពេលដែលបានឃើញសម្រស់នៃធម្មជាតិនៅជុំវិញខ្លួនគាត់។ ពេលនោះ ក្រុមគ្រួសារគាត់មានអារម្មណ៍ថា ពួកគេកំពុងតែឃើញការអស្ចារ្យកំពុងតែកើតឡើង ចំពោះគាត់។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ូហាន អំពីសម្រស់នៃពណ៌ចម្រុះ ដ៏ចែងចាំង នៅនគរស្ថានសួគ៌ ដែលបានធ្វើឲ្យគាត់មានចិត្តរំភើបរីករាយយ៉ាងខ្លាំង(វិវរណៈ ១:១៧)។ គាត់បានពិពណ៌នាថា បន្ទាប់ពីគាត់បានឃើញសិរីល្អដ៏ពោរពេញរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ គាត់ក៏បានឃើញ “មានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត។ … មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក”(វិវរណៈ ៤:២-៥)។

នៅសម័យមុន លោកអេសេគាលក៏បានទទួលការបើកសម្តែងឲ្យឃើញទិដ្ឋភាពដ៏អស្ចារ្យ នៃ “បល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមាន
ទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ។ ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ”(អេសេគាល ១:២៦-២៧)។ ទ្រង់ទ្រាយដូចមនុស្សដ៏អស្ចារ្យនោះ មានពន្លឺព័ទ្ធជុំវិញ…

តើត្រូវដុតបំផ្លាញរបស់ដែលនាំឲ្យប្រព្រឹត្តបាបឬ?

កាលពីខែកុម្ភៈ ឆ្នាំ ១៤៩៧ មានបុព្វជិតម្នាក់ ឈ្មោះ គីរ៉ូឡាម៉ា សាវ៉ូណារ៉ូឡា(Girolama Savonarola) បាននាំគេ ធ្វើកម្មវិធីដុតបំផ្លាញដ៏ធំមួយ។ ពីដំបូងគាត់ និងសិស្សរបស់គាត់បានចំណាយពេលរាប់ខែ ដើម្បីប្រមែលប្រមូលរបស់របរ ដែលនាំឲ្យមនុស្សប្រព្រឹត្តអំពើបាប ឬភ្លេចភារៈកិច្ចសាសនា។ វត្ថុទាំងនោះ រួមមាន វត្ថុសិល្បៈ គ្រឿងសម្អាង ឧបករណ៍ និងសំលៀកបំពាក់ផ្សេងៗ។ ពេលដែលថ្ងៃកំណត់បានមកដល់ របស់របររាប់ពាន់ត្រូវបានគេប្រមូលផ្តុំ នៅទីលានសាធារណៈ ក្នុងទីក្រុងផ្លូរិន ប្រទេសអ៊ីតាលី ហើយគេក៏បានដុតបំផ្លាញពួកវាចោល។ ក្រោយមក គេក៏បានហៅព្រឹត្តិការណ៍នេះថា ភ្នក់ភ្លើងនៃវត្ថុដែលនាំឲ្យមានបាប។

អ្វីដែលលោកសាវ៉ូណារ៉ូឡាបានធ្វើនោះ ប្រហែលជាមានភាពហួសហេតុបន្តិច ហើយប្រហែលមកពីគាត់ មិនបានយល់សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវនៅលើភ្នំ។ កាលនោះ ព្រះយេស៊ូវមានបន្ទូលថា “បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។ ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក”(ម៉ាថាយ ៥:២៩-៣០)។ បើយើងកាត់ស្រាយព្រះបន្ទូលនេះ តាមន័យត្រង់ យើងនឹងមានការយល់ច្រឡំមិនខាន។ ការអធិប្បាយទាំងមូលនេះ គឺបានបង្រៀនយើង ឲ្យមុជចូលឲ្យជ្រៅ ជាជាងមើលតែផ្ទៃខាងលើនោះទេ ពោលគឺយើងត្រូវផ្តោតទៅលើសណ្ឋាននៃចិត្តរបស់យើង ជាជាងស្តីបន្ទោសថា របស់ក្រៅខ្លួនយើងដែលរំខាន និងល្បួងយើង…

ព្រះសម្រាប់មនុស្សគ្រប់ជាតិសាសន៍

លោកភីធ័រ ហ្វឺល័រ(Peter Furler) ជាអ្នកចម្រៀងតន្រ្តីសម័យ ដែលធ្លាប់បានដឹកនាំក្រុមចម្រៀងញូប៊យ។ គាត់បានធ្វើការពិពណ៌នា អំពីការប្រគុំបទចម្រៀងរបស់ក្រុមនេះ ដែលមានចំណងជើងថា “ទ្រង់សោយរាជ្យ”។ គាត់ថា បទចម្រៀងនេះបាននិយាយអំពីគ្រីស្ទបរិស័ទមកពីគ្រប់កុលសម្ព័ន្ធ និងជាតិសាសន៍ ដែលបានមកជួបជុំគ្នាថ្វាយបង្គំព្រះជាម្ចាស់ ដោយការរួបរួមគ្នា។ លោកហ្វឺល័របានសង្កេតឃើញថា ពេលណាក្រុមចម្រៀងញូប៊យច្រៀងសរសើរដំកើងព្រះ គាត់អាចដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការ នៅកណ្តាលជំនុំនៃគ្រីស្ទបរិស័ទ ដែលកំពុងជួបជុំគ្នាសរសើរដំកើងព្រះ ជាមួយក្រុមចម្រៀងរបស់គាត់។

ការពិពណ៌នារបស់លោកហ្វឺល័រ អំពីបទពិសោធន៍ដែលគាត់ទទួលបានពីបទ “ទ្រង់សោយរាជ្យ” បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វូងមនុស្សដែលបានមកផ្តុំគ្នា នៅទីក្រុងយេរូសាឡិម នៅថ្ងៃបុណ្យទី៥០។ ពេលពួកសាវ័កបានពេញដោយព្រះវិញ្ញាណ(កិច្ចការ ២:៤) មានការអស្ចារ្យជាច្រើនបានកើតឡើង លើសពីអ្វីដែលមនុស្សធ្លាប់ជួបប្រទះ។ ជាលទ្ធផល ពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ ក៏មានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮពួកសាវ័កកំពុងតែអធិប្បាយ ជាភាសាជាតិនីមួយៗ ឲ្យបានស្គាល់ការអស្ចារ្យរបស់ព្រះជាម្ចាស់(ខ.៥-៦,១១)។ សាវ័កពេត្រុសក៏បានពន្យល់ហ្វូងមនុស្សថា ព្រឹត្តិការណ៍នេះបានសម្រេចបទទំនាយនៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះ ព្រះជាម្ចាស់មានបន្ទូលថា “ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស”(ខ.១៧)។

ការដែលព្រះជាម្ចាស់បានបង្ហាញព្រះចេស្តាទ្រង់ តាមរបៀបដ៏ពិសេសនេះ បាននាំឲ្យហ្វូងមនុស្សបើកចិត្តចំហរស្តាប់ការប្រកាសដំណឹងល្អរបស់លោកពេត្រុស ហើយជាលទ្ធផល មនុស្សបីពាន់នាក់បានប្រែចិត្តទទួលជឿព្រះ នៅថ្ងៃនោះ(ខ.៤១)។ បន្ទាប់ពីមានការអស្ចារ្យនេះបានចាប់ផ្តើមកើតមាន អ្នកដែលបានទទួលជឿព្រះនៅពេលនោះ បានត្រឡប់ទៅតំបន់ដែលខ្លួនរស់នៅវិញ ដោយនាំយកដំណឹងល្អទៅជាមួយ។

ដំណឹងល្អដែលពួកគេបានផ្សាយ នៅតែបន្តបន្លឺសម្លេងរហូតមកដល់ពេលសព្វថ្ងៃ គឺព្រះរាជសារនៃសេចក្តីសង្ឃឹម…

ផ្លូវសម្រាប់គេចចេញ

អ្នក​ស្រី​អាហ្កាថា គ្រីស្ទី(Agatha Christie)​ បាន​និពន្ធ​រឿង​ប្រឌិត​បែប​ស៊ើប​អង្កេត ដែល​មាន​ចំណង​ជើង​ថា នាឡិការ ។ រឿង​នេះ​និយាយ​អំពី​គូជំលោះ​ដែល​បាន​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់។ ពី​ដំបូង​ពួក​គេ​មានផែន​ការ​សម្លាប់​មនុស្ស​តែ​ម្នាក់​ទេ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន ដើម្បី​លាក់​បាំង​បទ​ឧក្រិដ្ឋ​ដំបូង​របស់​ពួក​គេ។ ពេល​ដែល​អ្នក​ឃុប​ឃិត​ម្នាក់ បាន​ប្រឈម​មុខ​ដាក់​លោក​ផយរ៉ត(Poirot) ដែល​ជាអ្នក​ស៊ើប​អង្កេត អ្នក​នោះ​ក៏​បាន​សារ​ភាព​ថា តាម​ពិត ពី​ដំបូង ពួក​គេ​ចង់​សម្លាប់​មនុស្ស​តែម្នាក់​ទេ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ពួក​អ្នក​ដឹក​នាំ​សាសនា នៅ​សម័យ​ព្រះ​យេស៊ូវ ដែល​បាន​រៀប​គម្រោង​ធ្វើ​គុត​ទ្រង់។ បន្ទាប់​ពី​ទ្រង់​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ(យ៉ូហាន ១១:៣៨-៤៤) ពួក​គេ​ក៏​បាន​ប្រជុំ​គ្នា​ជា​បន្ទាន់ ដើម្បី​រៀបគម្រោង​ធ្វើ​គុត​ទ្រង់(ខ.៤៥-៥៣)។ ប៉ុន្តែ ពួក​គេ​មិន​ឈប់​តែ​ប៉ុណ្ណេះ​ឡើយ។ បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​អ្នក​ដឹក​នាំ​សាសនា​ក៏​បាន​នាំ​គេ​និយាយ​កុហក់ អំពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​ផ្នូរ​របស់​ទ្រង់​(ម៉ាថាយ ២៨:១២-១៥)។ បន្ទាប់​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​បំបិទ​មាត់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​(កិច្ចការ ៧:៥៧ ៨:៣)។ ពី​ដំបូង​ពួក​គេ​បាន​រៀប​គម្រោង ទាស់​ប្រឆាំង​នឹង​ព្រះយេស៊ូវ​តែ​មួយ​អង្គ​ទេ ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិរបស់​ពួក​គេ តែ​គម្រោង​របស់​ពួក​គេ​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​កុហក បោក​ប្រាស់​ដែល​បាន​រីក​រាល​ដាល ហើយ​ក៏​បាន​នាំឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ជា​ច្រើន។​

អំពើ​បាប​រុញ​ច្រាន​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ខុស ដោយ​មិន​ដឹង​ថា ត្រូវ​ឈប់​នៅ​កន្លែង​ណា ប៉ុន្តែ ព្រះ​ជា​ម្ចាស់តែង​តែ​ប្រទាន​នូវ​ផ្លូវ​សម្រាប់​ឲ្យ​យើង​គេច​ចេញ​ពី​ផ្លូវ​ខុស​នោះ។ លោក​កៃផាស​ដែល​ជា​សម្តេច​សង្ឃ​បាន​និយាយ​ថា “បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ”(យ៉ូហាន ១១:៥០) តែ​ពេល​នោះ គាត់​មិន​ដឹង​អំពី​សេចក្តី​ពិត ដែល​មាន​ក្នុង​ពាក្យ​សម្តី​របស់​គាត់​ទេ។ ការ​ឃុប​ឃិត​របស់​អ្នក​ដឹកនាំ​សាសនា​នៅ​ពេល​នោះ បាន​នាំ​ឲ្យ​ព្រះយេស៊ូវ​សុគត តែ​ការ​សុគត​របស់​ទ្រង់​បាន​នាំ​មក​នូវ​ការ​ប្រោស​លោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប។…

ផ្លាស់ប្រែពីមនុស្សមានបាប

មុន​ពេល​នាង​ម៉ារា​នៃ​ស្រុក​អេស៊ីព្ទ ដើរ​តាម​ដាន​នៃ​លោក​យ៉ូហាន បាទីស្ទ ដោយ​រស់​នៅ​ក្នុង​វាល​រហោស្ថាន​ដូច​គាត់ដែរ(ឆ្នាំ ៣៤៤-៤២១ មុនគ្រីស្ទសករាជ) នាង​ក៏​បាន​ប្រើ​យុវភាព​របស់​នាង ដើម្បី​ដេញ​តាម​ការ​សប្បាយ និង​ទាក់​ទាញ​ប្រុស​ៗ​ឲ្យ​ធ្វើ​អំពើ​អសីលធម៌​ជា​មួយ​គាត់។ ពេល​ដែល​អាជីព​ដ៏​កខ្វក់​របស់​នាង​ឈាន​ដល់​កំរិត​ដ៏​ខ្ពស់​ នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ក្នុង​គោល​បំណង​ដើម្បី​បង្ខូច​អ្នក​ដំណើរ​ទាំង​ឡាយ ដែល​ស្វែង​រក​ជីវិត​ខាង​វិញ្ញាណ​នៅ​ទី​នោះ។ ផ្ទុយ​ទៅ​វិញ នាង​ក៏​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទទួល​ស្គាល់​អំពើ​បាប​របស់​នាង ហើយ​នាង​ក៏​បាន​រស់​នៅ​ក្នុង​ជីវិត​ដែល​ផ្លាស់​ប្រែ និង​នៅ​ដាច់​ពី​គេ ក្នុង​វាល​រហោ​ស្ថាន។ ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​នាង​ម៉ារា បាន​បង្ហាញ​អំពី​ទំហំ​នៃ​ព្រះ​គុណ​របស់​ព្រះ និង​អំណាច​នៃ​ឈើ​ឆ្កាង​ដែល​ស្អាង​ជីវិត​មនុស្ស​ឡើង​វិញ។

សាវ័ក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ​បី​ដង។ តែ​ប៉ុន្មាន​ម៉ោង មុន​ពេល​គាត់​បដិសេធ​ព្រះ​យេស៊ូវ លោក​ពេត្រុស​បាន​ប្រកាស់​ថា គាត់​ស្ម័គ្រ​ចិត្ត​ស្លាប់ ដើម្បី​ព្រះ​យេស៊ូវ(លូកា ២២:៣៣) ដូច​នេះ ពេល​គាត់​ដឹង​ថា គាត់​មិន​អាច​ធ្វើតាម​ការ​សន្យា​នេះ គាត់​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង(ខ.៦១-៦២)។ បន្ទាប់​ពី​ព្រះយេស៊ូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូវ​ក៏​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​លោក​ពេត្រុស និង​ពួក​សាវ័ក​ដទៃ​ទៀត នៅ​ពេល​ដែល​ពួក​គេ​កំពុង​នេសាទ​ត្រី។ ព្រះយេស៊ូវ​ក៏​បាន​ឲ្យ​លោក​ពេត្រុស​មាន​ឱកាស​ប្រកាស​បី​ដង​ថា គាត់​ស្រឡាញ់​ទ្រង់ ដែល​កាល​ពី​មុន​គាត់​ក៏​បាន​បដិសេធ​ទ្រង់​បី​ដង​ផង​ដែរ​(យ៉ូហាន ២១:១-៣)។ បន្ទាប់​មក នៅ​ក្នុង​ការ​ប្រកាស​នី​មួយ​ៗ ព្រះយេស៊ូវ​ក៏​បាន​បង្គាប់​លោក​ពេត្រុស​ឲ្យ​ថែ​ទាំពួក​ជំនុំ​របស់​ទ្រង់​(ខ.១៥-១៧)។ ដោយសារ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ​ដ៏​អស្ចារ្យ​នេះ ដល់​គាត់ លោក​ពេត្រុស​ក៏​បាន​បំពេញ​តួនាទីជា​គន្លឹះ នៅ​ក្នុង​ការ​កសាង​ពួក​ជំនុំ ហើយ​ក៏​បាន​លះបង់​ជីវិត​គាត់​ថ្វាយ​ព្រះ​គ្រីស្ទ នៅទី​បញ្ចប់។

យើង​ម្នាក់​ៗ​ប្រហែល​ជា​មាន​ប្រវត្តិ​បរាជ័យ នៅ​ក្នុង​ជីវិត ឬ​ធ្លាប់​ធ្វើ​បាប​ទាស់​នឹង​ព្រះ។ តែ​ព្រះ​គុណ​របស់​ទ្រង់ តែង​តែ​អនុញ្ញាតឲ្យ​យើង​មាន​ការ​បញ្ចប់ ដោយ​ជ័យ​ជម្នះ។ ដោយសារ​ព្រះ​គុណ​ទ្រង់ នោះ​ទ្រង់​បាន​ប្រោស​លោះ…

បទចម្រៀងរបស់ស្នាព្រះហស្តទ្រង់

ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ប្រើ​តារា​សាស្ត្រ​តន្រ្តី ពួក​គេ​អាច​សង្កេត​មើល និង​ស្តាប់​សម្លេង និង​ចង្វាក់​នៃ​អវកាស។ ពួក​គេ​បាន​រក​ឃើញ​ថា ផ្កាយ​មិន​បាន​វិល​ជុំ​វិញ តាម​គន្លង ដោយ​ភាព​ស្ងាត់​ស្ងៀម ក្នុង​ផ្ទៃ​មេឃ​ដ៏​អាថ៌​កំបាំង​នៅ​ពេល​រាត្រី​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួក​វា​បាន​បង្កើត​ឲ្យ​មាន​តន្រ្តី។ សម្លេង​ដ៏​តូច​ឆ្មា​ដែល​ផ្កាយ​បញ្ចេញ មាន​រលក​សម្លេង ឬ​ប្រេកង់ ដែល​ត្រចៀក​របស់​មនុស្ស មិន​អាច​ស្តាប់​ឮ​បាន គឺ​មិន​ខុស​ពី​សម្លេង​ដែល​សត្វ​ត្រី​បាឡែន​បូក​ខ្នង​បញ្ចេញ​នោះ​ឡើយ។ តែ​តន្រ្តី​របស់​ផ្កាយ និង​ត្រី​បាឡែន និង​សត្វ​ផ្សេង​ទៀត​បាន​ផ្សំ​គ្នា បង្កើត​ជា​បទ​ភ្លេង ដែល​ប្រកាស់​អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ជា​ម្ចាស់។

ទំនុកដំកើង ១៩:១-៤ បាន​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ ប៉ុន្តែ​ ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក

ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្តី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍”។

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន “​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះអម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង” (កូល៉ុស ១:១៦)។ ស្នា​ព្រះ​ហស្ត​ទ្រង់​ទាំង​អស់ នៅ​ទី​ខ្ពស់​បំផុត និង​ទី​មាន​ជម្រៅ​បំផុត ក៏​បាន​ច្រៀង​ថ្វាយ​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក។ ចូរ​យើង​ចូល​រួម​ជា​មួយ​ស្នា​ព្រះ​ហស្ត​ទ្រង់…